10. តែភូមិណាដែលអ្នករាល់គ្នាចូលទៅ ហើយគេមិនទទួលទេ នោះចូរចេញទៅឯផ្លូវ ហើយនិយាយថា
11. នែ ទោះទាំងធូលីដីក្នុងភូមិអ្នករាល់គ្នា ដែលជាប់នៅជើងយើង នោះយើងក៏ជូតចេញទាស់នឹងអ្នករាល់គ្នាដែរ ប៉ុន្តែ ត្រូវដឹងសេចក្ដីនេះថា នគរព្រះជិតដល់ហើយ
12. ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនោះ ក្រុងសូដុំមនឹងទ្រាំបានងាយ ជាជាងភូមិនោះ
13. វេទនាដល់ឯង ក្រុងខូរ៉ាស៊ីនអើយ វេទនាដល់ឯង ក្រុងបេតសៃដាអើយ ពីព្រោះការឫទ្ធិបារមីដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅកណ្តាលក្រុងទីរ៉ុស និងស៊ីដូនវិញ នោះគេនឹងបានប្រែចិត្ត ជាយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ អង្គុយក្នុងផេះផង