1. លុះក្រោយការទាំងនោះមក ព្រះអម្ចាស់ទ្រង់ដំរូវ៧០នាក់ទៀត ហើយចាត់គេឲ្យទៅមុនទ្រង់ មួយគូៗក្នុងគ្រប់ក្រុង គ្រប់កន្លែងដែលទ្រង់គិតយាងទៅ
2. ទ្រង់ក៏មានព្រះបន្ទូលទៅគេថា ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ឲ្យសូមអង្វរដល់ព្រះអម្ចាស់ចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់
3. ទៅចុះ មើលខ្ញុំប្រើអ្នករាល់គ្នាទៅ ដូចជាកូនចៀម នៅកណ្តាលហ្វូងស្វាន
4. កុំឲ្យយកកាបូប ឬយាម ឬស្បែកជើងឡើយ ក៏កុំឲ្យគំនាប់អ្នកណាតាមផ្លូវផង
5. ឯផ្ទះណា ដែលអ្នករាល់គ្នាចូលទៅ នោះមុនដំបូងត្រូវថា សូមឲ្យផ្ទះនេះបានសេចក្ដីសុខសាន្ត
6. បើនៅផ្ទះនោះ មានមនុស្សណាចូលចិត្តនឹងសេចក្ដីសុខសាន្ត នោះសេចក្ដីសុខរបស់អ្នករាល់គ្នា នឹងនៅជាប់នឹងផ្ទះនោះ បើគ្មានទេ នោះសេចក្ដីសុខនឹងត្រឡប់មកអ្នករាល់គ្នាវិញ