រ៉ូម 3:11-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. គ្មាន​អ្នក​ណា​ដែល​យល់ គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ

12. គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ត្រឡប់​ជា​ឥត​ប្រយោជន៍​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​សប្បុរស​សោះ តែ​ម្នាក់​ក៏​គ្មាន​ផង

13. បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ប្រើ​អណ្តាត​គេ​សំរាប់​នឹង​បញ្ឆោត ឯ​នៅ​បបូរ​មាត់​គេ មាន​សុទ្ធ​តែ​ពិស​ពស់​ហនុមាន

14. ហើយ​មាត់​គេ​មាន​ពេញ​ដោយ​សេចក្តី​បណ្តាសា និង​សេចក្តី​ជូរ​ចត់

15. ជើង​គេ​រហ័ស​នឹង​កំចាយ​ឈាម

16. នៅ​អស់​ទាំង​ផ្លូវ​របស់​គេ មាន​សុទ្ធ​តែ​សេចក្តី​វិនាស និង​សេចក្តី​ទុក្ខ​លំបាក

17. គេ​មិន​បាន​ស្គាល់​ផ្លូវ​សុខ​សាន្ត​សោះ

18. ក៏​គ្មាន​សេចក្តី​កោត‌ខ្លាច​ចំពោះ​ព្រះ នៅ​ភ្នែក​គេ​ឡើយ»

រ៉ូម 3