3. ពីព្រោះគេមិនបានចុះចូល តាមសេចក្តីសុចរិតនៃព្រះ ដោយគេរកតាំងសេចក្តីសុចរិតរបស់ខ្លួនគេ ឥតស្គាល់សេចក្តីសុចរិតរបស់ទ្រង់ឡើយ
4. ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រឹត្យវិន័យ សំរាប់ជាសេចក្តីសុចរិតដល់អស់អ្នកណាដែលជឿ។
5. លោកម៉ូសេបានចែងពីសេចក្តីសុចរិត ដែលមកដោយសារក្រឹត្យវិន័យថា «មនុស្សណាដែលបានប្រព្រឹត្តតាមសេចក្តីទាំងនោះ នឹងរស់នៅដោយសារការខ្លួនប្រព្រឹត្តនោះឯង»
6. តែសេចក្តីសុចរិតដែលមកដោយសេចក្តីជំនឿ នោះថាដូច្នេះវិញ គឺកុំឲ្យគិតក្នុងចិត្តថា «តើអ្នកណានឹងឡើងទៅឯស្ថានសួគ៌» គឺដើម្បីនឹងនាំព្រះគ្រីស្ទចុះមក
7. ឬ «តើអ្នកណានឹងចុះទៅក្នុងជង្ហុកធំ» គឺដើម្បីនឹងនាំព្រះគ្រីស្ទពីពួកស្លាប់ឡើងមកនោះឡើយ