យ៉ូហាន 6:23-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. (ប៉ុន្តែ​មាន​ទូក​ខ្លះ​ទៀត មក​ពី​ស្រុក​ទីបេរាស ជិត​កន្លែង​ដែល​គេ​បាន​បរិភោគ​នំបុ័ង ក្រោយ​ដែល​ព្រះ‌អម្ចាស់​បាន​អរ​ព្រះ‌គុណ​រួច​ហើយ)

24. ដូច្នេះ កាល​ហ្វូង​មនុស្ស​មិន​ឃើញ​ព្រះ‌យេស៊ូវ ឬ​ពួក​សិស្ស​ទ្រង់​នៅ​ទី​នោះ គេ​ក៏​ជិះ​ទូក​ទៅ​ឯ​កាពើ‌ណិម ដើម្បី​នឹង​រក​ទ្រង់

25. កាល​ឃើញ​ទ្រង់​នៅ​ឯ​ត្រើយ​ម្ខាង​ហើយ នោះ​គេ​ទូល​សួរ​ថា លោក​គ្រូ លោក​មក​ដល់​ទី​នេះ​ពី​កាល​ណា

26. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​រក​ខ្ញុំ មិន​មែន​ដោយ​ព្រោះ​បាន​ឃើញ​ទី​សំគាល់​ទេ គឺ​ដោយ​ព្រោះ​តែ​បាន​បរិភោគ​នំបុ័ង​ឆ្អែត​ប៉ុណ្ណោះ

27. កុំ​ឲ្យ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុក‌រលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិត‌ស្ថេរ ដរាប​ដល់​ជីវិត​អស់​កល្ប‌ជានិច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌វរ‌បិតា​ដ៏​ជា​ព្រះ ទ្រង់​បាន​ដៅ​ចំណាំ​ទុក

យ៉ូហាន 6