យ៉ូហាន 18:16-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ឯ​ពេត្រុស គាត់​ឈរ​នៅ​មាត់​ទ្វារ​ខាង​ក្រៅ ដូច្នេះ សិស្ស​ម្នាក់ ដែល​សំដេច​សង្ឃ​ស្គាល់​នោះ គាត់​ក៏​ចេញ​ទៅ​និយាយ​នឹង​អ្នក​ឆ្មាំ​ទ្វារ រួច​នាំ​ពេត្រុស​ចូល​មក

17. នោះ​បាវ​ស្រី​ដែល​ចាំ​ទ្វារ​និយាយ​ទៅ​ពេត្រុស​ថា អ្នក​ឯង​ជា​សិស្ស​របស់​មនុស្ស​នោះ​ដែរ​ឬ គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​មែន​ទេ

18. ពួក​បាវ និង​ពួក​អាជ្ញា ក៏​ឈរ​នៅ​ទី​នោះ​ដែរ គេ​បាន​ដុត​ភ្លើង​អាំង ព្រោះ​រងា ហើយ​ពេត្រុស​ក៏​ឈរ​អាំង​នៅ​ជា​មួយ​នឹង​គេ។

19. នោះ​សំដេច​សង្ឃ​ក៏​ពិចារណា​សួរ​ព្រះ‌យេស៊ូវ ពី​ដំណើរ​ពួក​សិស្ស និង​សេចក្តី​ដែល​ទ្រង់​បង្រៀន

20. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​លោក​ថា ខ្ញុំ​បាន​និយាយ​នឹង​បណ្តា​មនុស្ស នៅ​កណ្តាល​ជំនុំ ខ្ញុំ​តែង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​ក្នុង​ព្រះ‌វិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សំងាត់​ទេ

យ៉ូហាន 18