19. យ៉ូស្វេក៏និយាយនឹងអេកានថា កូនអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយលន់តួនឹងទ្រង់ទៅ ចូរប្រាប់អញពីការដែលឯងបានធ្វើ កុំឲ្យលាក់នឹងអញឡើង
20. នោះអេកានក៏ឆ្លើយជំរាបយ៉ូស្វេថា ខ្ញុំបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលពិតមែន គឺខ្ញុំបានធ្វើការយ៉ាងនេះមួយៗ
21. ដ្បិតខ្ញុំបានឃើញអាវ១យ៉ាងល្អពីស្រុកស៊ីណើរ និងប្រាក់២រយរៀល ហើយមាស១ដុល ទំងន់៥០ដំឡឹងនៅក្នុងរបឹប នោះខ្ញុំកើតមានចិត្តលោភចង់បាន រួចក៏យកទៅ មើល របស់ទាំងនោះបានកប់នៅក្នុងដី នាកណ្តាលត្រសាលរបស់ខ្ញុំ ឯប្រាក់នៅជាខាងក្រោម។
22. ដូច្នេះយ៉ូស្វេចាត់មនុស្សឲ្យទៅ ហើយគេរត់ទៅឯត្រសាលនោះ ឃើញមានរបស់ទាំងនោះកប់ នៅក្នុងត្រសាល ហើយប្រាក់ក៏នៅពីក្រោមមែន