យ៉ូស្វេ 23:4-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. មើល អញ​បាន​ចែក​អស់​ទាំង​នគរ​ដែល​សល់​ទាំង​នេះ​ដល់​ឯង ទុក​ជា​មរដក​ដល់​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ និង​អស់​ទាំង​នគរ​ដែល​អញ​បាន​វាយ​បំផ្លាញ​ចេញ​ហើយ រហូត​ដល់​សមុទ្រ​ធំ​ដែល​នៅ​ទិស​ខាង​លិច

5. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ច្រាន​គេ​ពី​មុខ​ឯង​ចេញ ហើយ​នឹង​បណ្តេញ​គេ​ពី​ចំពោះ​ភ្នែក​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​ចាប់​យក​ស្រុក​គេ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​បាន​សន្យា​ហើយ

6. ដូច្នេះ​ចូរ​សំរេច​ចិត្ត និង​កាន់ ហើយ​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ចុះ ដើម្បី​កុំ​ឲ្យ​ឯង​បែរ​ចេញ ពី​សេចក្ដី​ទាំង​នោះ ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ

យ៉ូស្វេ 23