យ៉ូស្វេ 11:21-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. នៅ​គ្រា​នោះ​យ៉ូស្វេ​ក៏​ទៅ​វាយ​សាសន៍​អ័ណាក់ ឲ្យ​សូន្យ​បាត់​ពី​ស្រុក​ភ្នំ ពី​ក្រុង​ហេប្រុន ក្រុង​ដេបៀរ ក្រុង​អាណាប ពី​ស្រុក​ភ្នំ​របស់​យូដា និង​ស្រុក​ភ្នំ​របស់​អ៊ីស្រា‌អែល​ទាំង​អស់​ទៅ គឺ​លោក​បាន​បំផ្លាញ​គេ និង​ទី​ក្រុង​គេ​អស់​រលីង

22. គ្មាន​សល់​ពួក​សាសន៍​អ័ណាក់​ណា​មួយ​នៅ​ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ សល់​នៅ​តែ​ក្នុង​ក្រុង​កាសា ក្រុង​កាថ និង​ក្រុង​អាសដូឌ​ប៉ុណ្ណោះ

23. ដូច្នេះ​យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​ទាំង​អស់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ រួច​លោក​ចែក​ស្រុក​ទាំង​នោះ​ជា​មរដក ដល់​សាសន៍​អ៊ីស្រា‌អែល តាម​ពួក​ក្នុង​ពូជ​អំបូរ​គេ​រៀង​ខ្លួន ស្រុក​នោះ​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចំបាំង​ទៅ។

យ៉ូស្វេ 11