27. រួចចិត្តខ្ញុំមានសេចក្តីល្បួងដោយសំងាត់ ហើយមាត់ក៏បានថើបដៃរបស់ខ្ញុំ
28. យ៉ាងនោះក៏ជាការគួរឲ្យពួកចៅក្រមធ្វើទោសដែរ ដ្បិតដូច្នោះ ខ្ញុំបានលះចោលព្រះដែលគង់នៅស្ថានលើហើយ
29. បើខ្ញុំដែលរីករាយសប្បាយ ដោយឃើញសេចក្តីហិនវិនាសរបស់អ្នកដែលស្អប់ខ្ញុំ ឬបំប៉ោងចិត្តឡើង ក្នុងកាលដែលសេចក្តីអាក្រក់បានមកដល់គេ
30. (ប៉ុន្តែគ្មានទេ គឺខ្ញុំមិនបានឲ្យមាត់ធ្វើបាប ដោយដាក់បណ្តាសា ដល់ជីវិតគេឡើយ)
31. បើសិនណាជាពួកមនុស្សនៅទីលំនៅខ្ញុំ មិនបានពោលថា តើមានអ្នកឯណាដែលមិនបានឆ្អែត ដោយអាហាររបស់គាត់
32. (សូម្បីតែពួកដំណើរ ក៏មិនបានដេកនៅនាផ្លូវដែរ ដ្បិតខ្ញុំបានបើកទ្វារទទួលគេឲ្យស្នាក់នៅវិញ)