24. ព្រោះសេចក្តីដំអូញរបស់ខ្ញុំ ទុកដូចជាអាហារ ហើយដំងូរខ្ញុំក៏ហូរចេញដូចជាទឹក
25. ដ្បិតសេចក្តីដែលខ្ញុំខ្លាច នោះបានកើតដល់ខ្ញុំ សេចក្តីដែលនាំឲ្យខ្ញុំភ័យ នោះក៏មកដល់ខ្ញុំហើយ
26. ខ្ញុំគ្មានសេចក្តីសុខ គ្មានសេចក្តីក្សេមក្សាន្ត ក៏គ្មានសេចក្តីសំរាកឡើយ គឺមានតែសេចក្តីទុក្ខប៉ុណ្ណោះ។