9. មនុស្សគេលូកដៃទៅឯថ្មរឹង ក៏គាស់ភ្នំឲ្យបាតត្រឡប់ឡើងទៅលើវិញ
10. គេចោះរូងទៅក្នុងថ្មដា ហើយភ្នែកគេក៏ឃើញគ្រប់ទាំងអស់ដែលមានដំឡៃ
11. គេទប់រន្ធទឹក មិនឲ្យហូរចូល ឯរបស់ដែលនៅកំបាំង គេនាំយកចេញមកដាក់នៅពន្លឺ។
12. ប៉ុន្តែ ចំណែកប្រាជ្ញា តើនឹងរកឯណាបាន ហើយយោបល់ តើមានកន្លែងនៅឯណា
13. មនុស្សលោកមិនស្គាល់ដំឡៃនៃប្រាជ្ញាទេ ក៏រកមិនឃើញនៅក្នុងស្ថានរបស់មនុស្សរស់ដែរ
14. ទីជំរៅពោលថា មិនមែននៅក្នុងខ្ញុំទេ ហើយសមុទ្រក៏ថា មិនមែននៅនឹងខ្ញុំដែរ
15. នឹងទិញយកដោយមាសមិនបាន គេក៏មិនថ្លឹងប្រាក់ចេញថ្លៃឲ្យបានដែរ
16. នឹងយកមាសពីស្រុកអូភារ ឬត្បូងអូនីក្ស ត្បូងកណ្តៀងមករាប់ដំឡៃនៃប្រាជ្ញាមិនបាន
17. មាស ហើយនឹងពេជ្រនឹងផ្ទឹមស្មើមិនបាន ឬនឹងប្តូរដោយគ្រឿងមាសសុទ្ធក៏មិនបានដែរ
18. មិនបាច់នឹងនិយាយដល់ផ្កាថ្ម ឬពីកែវមុក្តាទេ ដ្បិតប្រាជ្ញាមានដំឡៃច្រើន លើសជាងត្បូងទទឹមទៅទៀត
19. ត្បូងទោបុ័តពីស្រុកអេធីយ៉ូពីក៏មិនស្មើផង ហើយដំឡៃនោះនឹងរាប់ដោយមាសមិនបាន
20. ដូច្នេះ តើប្រាជ្ញាមកពីណា ហើយទីកន្លែងរបស់យោបល់នៅឯណា