1. នោះយ៉ូបក៏ឆ្លើយឡើងថា
2. នៅថ្ងៃនេះ សេចក្តីដំអូញរបស់ខ្ញុំទុកជាសេចក្តីបះបោរទៀត តែព្រះហស្តដែលសង្កត់លើខ្ញុំ នោះធ្ងន់ជាងអស់ទាំងដំងូរខ្ញុំផង
3. ឱបើខ្ញុំបានដឹងជាប្រទះឃើញទ្រង់នៅទីណា ដើម្បីឲ្យខ្ញុំបានទៅដល់បល្ល័ង្កទ្រង់ទៅអេះ
4. នោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំដោយលំដាប់ទូលនៅចំពោះទ្រង់ ហើយនឹងបំពេញមាត់ខ្ញុំដោយសេចក្តីជជែកតវ៉ា
5. ខ្ញុំនឹងបានស្គាល់ពាក្យណាដែលទ្រង់នឹងឆ្លើយមកខ្ញុំ ហើយយល់សេចក្តីដែលទ្រង់ចង់មានព្រះបន្ទូលតប
6. តើទ្រង់នឹងតវ៉ានឹងខ្ញុំ ដោយនូវអំណាចទ្រង់ដ៏ធំឬអី ទេ គឺទ្រង់នឹងប្រុងស្តាប់ខ្ញុំវិញជាពិត