9. អ្នកបានបណ្តេញស្រីមេម៉ាយឲ្យទៅដោយដៃទទេ ហើយបានបំបាក់ដៃនៃពួកកំព្រា
10. ហេតុនោះបានជាមានអន្ទាក់នៅព័ទ្ធជុំវិញអ្នក ហើយមានសេចក្តីស្ញែងខ្លាចភ្លាមៗមកបំភ័យអ្នក
11. ឬជាសេចក្តីងងឹតឲ្យអ្នកមើលមិនឃើញ ឬជាទឹកជន់សាយមកគ្របលើអ្នកវិញ។
12. ឯព្រះ តើទ្រង់មិនគង់នៅជាន់ខ្ពស់ នៅស្ថានសួគ៌ទេឬអី ចូរមើលផ្កាយដ៏ខ្ពស់ទាំងប៉ុន្មាន ដែលជាខ្ពស់ដល់ណាទៅ
13. អ្នកពោលថា តើព្រះទ្រង់ជ្រាបអ្វីខ្លះ តើទ្រង់អាចទតទំលុះសេចក្តីងងឹតមកជំនុំជំរះបានដែរឬ
14. មានពពកយ៉ាងក្រាស់នៅហ៊ុមទ្រង់ជុំវិញ មិនឲ្យឃើញអ្វីឡើយ ហើយទ្រង់ក៏យាងនៅតែលើផ្ទៃមេឃ
15. តើអ្នករក្សាទុកផ្លូវចាស់ ដែលមនុស្សអាក្រក់បានដើរហើយឬអី
16. ជាពួកមនុស្សដែលត្រូវឆក់យកទៅមុនកំណត់ ដែលទីពឹងគេ បានហូរទៅបាត់ដូចជាទឹកជ្រោះ