8. ក៏បានធ្វើឲ្យទូលបង្គំជ្រួញសាច់ នោះជាទីបន្ទាល់១ ហើយអាការៈស្គាំងស្គមរបស់ទូលបង្គំ ក៏ឡើងធ្វើបន្ទាល់នៅមុខទូលបង្គំទៀត
9. ព្រះទ្រង់បានហែកហួរខ្ញុំ ដោយសេចក្តីកំហឹងរបស់ទ្រង់ ព្រមទាំងស្អប់ខ្ញុំផង ទ្រង់សង្កៀតធ្មេញដាក់ខ្ញុំ ខ្មាំងសត្រូវរបស់ខ្ញុំបានសំលៀងភ្នែកទាស់នឹងខ្ញុំ
10. ពួកគេបានហាមាត់គំរាមខ្ញុំ គេបានទះកំផ្លៀងបង្អៀនខ្ញុំ ហើយប្រមូលគ្នាទាស់នឹងខ្ញុំ
11. ព្រះទ្រង់បានប្រគល់ខ្ញុំទៅឯអាទមិលល្មើស ហើយបានបោះបង់ចោលខ្ញុំទៅក្នុងកណ្តាប់ដៃនៃមេកំណាច
12. ពីដើមខ្ញុំមានសេចក្តីសុខ តែទ្រង់បានបំបាក់បំបែកខ្ញុំ អើ ទ្រង់បានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកំទេចផង ក៏បានបញ្ឈរខ្ញុំឡើងទុកជាទីវង់របស់ទ្រង់
13. ពួកពលធ្នូរបស់ទ្រង់ឡោមព័ទ្ធខ្ញុំ ទ្រង់ពុះចិត្តថ្លើមខ្ញុំជា២ឥតត្រាប្រណីឡើយ ទាំងចាក់ទឹកប្រមាត់ខ្ញុំចុះដល់ដី