11. ព្រះទ្រង់បានប្រគល់ខ្ញុំទៅឯអាទមិលល្មើស ហើយបានបោះបង់ចោលខ្ញុំទៅក្នុងកណ្តាប់ដៃនៃមេកំណាច
12. ពីដើមខ្ញុំមានសេចក្តីសុខ តែទ្រង់បានបំបាក់បំបែកខ្ញុំ អើ ទ្រង់បានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកំទេចផង ក៏បានបញ្ឈរខ្ញុំឡើងទុកជាទីវង់របស់ទ្រង់
13. ពួកពលធ្នូរបស់ទ្រង់ឡោមព័ទ្ធខ្ញុំ ទ្រង់ពុះចិត្តថ្លើមខ្ញុំជា២ឥតត្រាប្រណីឡើយ ទាំងចាក់ទឹកប្រមាត់ខ្ញុំចុះដល់ដី
14. ទ្រង់ទំលាយខ្ញុំជាចន្លោះខ្ជាន់ៗ ក៏រត់ចូលមកលើខ្ញុំ ដូចជាមនុស្សខ្លាំងពូកែ
15. ខ្ញុំបានដេរសំពត់ធ្មៃភ្ជាប់លើសាច់ខ្ញុំ ហើយបានដាក់អំណាចខ្ញុំចុះក្នុងធូលីដី