30. គេនឹងចេញពីសេចក្តីងងឹតមិនរួច អណ្តាតភ្លើងនឹងធ្វើឲ្យមែកគេស្វិតក្រៀមទៅ ហើយគេនឹងត្រូវផាត់បាត់ទៅ ដោយខ្យល់ពីព្រះឱស្ឋនៃទ្រង់
31. កុំបីឲ្យគេបញ្ឆោតខ្លួន ដោយទុកចិត្តនឹងសេចក្តីអសារឥតការឡើយ ដ្បិតយ៉ាងនោះ សេចក្តីអសារឥតការនឹងបានជារង្វាន់ដល់គេ
32. ការនោះនឹងបានសំរេចមុនពេលកំណត់របស់គេផង ឯមែក គេនឹងមិនបានខៀវស្រស់ទៀតទេ
33. គេនឹងរលាស់ជំរុះផ្លែខ្ចីរបស់ខ្លួនអស់ទៅ ដូចជាដើមទំពាំងបាយជូរ ហើយនឹងឲ្យផ្កាខ្លួនជ្រុះចុះ ដូចជាដើមអូលីវដែរ
34. ដ្បិតពួកមនុស្សទមិលល្មើសនឹងកើតផលមិនបាន ហើយភ្លើងនឹងឆេះបន្សុសទីលំនៅរបស់ពួកដែលស៊ីសំណូកផង
35. គេមានគភ៌បង្កើតជាសេចក្តីអាក្រក់ ហើយក៏សំរាលចេញមកជាសេចក្តីទុច្ចរិត ឯចិត្តគេ តែងតែរៀបឧបាយទុក។