យ៉ូប 14:6-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. នោះ​សូម​ទ្រង់​បែរ​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ឈប់​សំរាក​ចុះ គឺ​បែរ​ចេញ​ដរាប​ដល់​គេ​បាន​សំរេច​ពេល​កំណត់ ដូច​ជា​ជើង​ឈ្នួល

7. ដ្បិត​បើ​ដើម​ឈើ​ត្រូវ​កាប់​រំលំ​ទៅ នោះ​មាន​សង្ឃឹម​ថា នឹង​ពន្លក​ឡើង​ទៀត ហើយ​ថា នឹង​មិន​ខាន​មាន​មែក​ខ្ចី​ទៀត​ឡើយ

8. ហើយ​ទោះ​បើ​ឫស​ក្រៀម​ទៅ ហើយ​គល់​ងាប់​នៅ​ក្នុង​ដី

9. គង់​តែ​នឹង​ប៉ិច​ឡើង ដោយ​ធុំ​ក្លិន​ទឹក ព្រម​ទាំង​បែក​មែក​ដូច​ជា​ដើម​ថ្មី​វិញ

យ៉ូប 14