18. យ៉ាងនោះ ម្តេចក៏ទ្រង់បានធ្វើឲ្យទូលបង្គំ ចេញពីផ្ទៃម្តាយមក ឱបើទូលបង្គំបានស្លាប់វិញ ឥតមានអ្នកណាឃើញទៅអេះ
19. នោះទូលបង្គំនឹងបានដូចជាមិនដែលកើតមកសោះ គេនឹងបាននាំយកទូលបង្គំពីផ្ទៃម្តាយទៅកប់តែម្តង
20. តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំមិនមែនតិចណាស់ទេឬអី ដូច្នេះ សូមឈប់ ទុកឲ្យទូលបង្គំនៅតែឯងចុះ ដើម្បីឲ្យបានសំរាកបន្តិច