4. ឯកូនប្រុសៗរបស់លោក គេតែងជប់លៀងគ្នា នៅផ្ទះគេរៀងខ្លួនតាមវេន គេក៏ចាត់ឲ្យទៅហៅប្អូនស្រីគេទាំង៣នាក់ ឲ្យមកបរិភោគជាមួយគ្នា
5. លុះកាលបានជប់លៀងគ្នារួចហើយ នោះយ៉ូបក៏ចាត់ទៅញែកគេចេញជាបរិសុទ្ធ រួចក្រោកឡើងពីព្រលឹមស្រាង ថ្វាយដង្វាយដុតតាមចំនួនកូនទាំងប៉ុន្មាន ដោយនឹកថា ក្រែងកូនអញបានធ្វើបាប ហើយមានចិត្តលះចោលព្រះយ៉ាងណា លោកតែងតែធ្វើដូច្នេះជាដរាប។
6. រីឯមានកាល១ថ្ងៃ ដែលពួកកូនព្រះបានទៅគាល់នៅចំពោះព្រះយេហូវ៉ា ហើយអារក្សសាតាំងក៏មកនៅក្នុងចំណោមគេដែរ
7. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរសាតាំងថា ឯងមកពីណា សាតាំងទូលឆ្លើយថា មកពីដើរចុះឡើងទៅមកនៅផែនដី
8. រួចព្រះយេហូវ៉ាទ្រង់សួរសាតាំងថា ឯងបានសង្កេតមើលយ៉ូប ជាអ្នកបំរើអញឬទេ ដ្បិតគ្មានអ្នកណាមួយ នៅផែនដីឲ្យដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្តីអាក្រក់ផង