5. ដ្បិតព្រះនៃពួកអ៊ីស្រាអែល និងពួកយូដា គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មិនបានព្រាត់ប្រាសពីគេឡើយ ទោះបើស្រុកគេមានពេញ ដោយទោស ចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលក៏ដោយ
6. ចូរឲ្យគ្រប់ទាំងមនុស្សរត់ចេញពីកណ្តាលក្រុងបាប៊ីឡូន ដើម្បីឲ្យរួចជីវិតចុះ កុំឲ្យខ្លួនត្រូវកាត់ចេញ ដោយសេចក្តីទុច្ចរិតរបស់គេឡើយ ដ្បិតនេះគឺវេលាកំណត់នៃសេចក្តីសងសឹករបស់ព្រះយេហូវ៉ា ទ្រង់នឹងតបស្នងដល់គេ
7. ពីដើមបាប៊ីឡូនជាពែងមាសនៅព្រះហស្តនៃព្រះយេហូវ៉ា ជាពែងដែលឲ្យផែនដីទាំងមូលស្រវឹង សាសន៍ទាំងប៉ុន្មានបានផឹកស្រាទំពាំងបាយជូររបស់គេ ហេតុនោះបានជាសាសន៍ទាំងអស់បានត្រឡប់ជារវើរវាយទៅ
8. ក្រុងបាប៊ីឡូនស្រាប់តែរំលំ ហើយត្រូវបំផ្លាញទៅភ្លាម ចូរទ្រហោយំនឹងវាចុះ ត្រូវឲ្យយកប្រទាលមុខសះទៅបិទឲ្យវាបាត់ឈឺ បើសិនជានឹងមើលឲ្យជាបាន