22. អញនឹងបំបាក់បំបែកទាំងប្រុសទាំងស្រី ដោយសារឯង អញនឹងបំបាក់បំបែកទាំងចាស់ទាំងក្មេង ដោយសារឯង អញនឹងបំបាក់បំបែកទាំងពួកកំឡោះ និងក្រមុំ ដោយសារឯង
23. អញនឹងបំបាក់បំបែកទាំងអ្នកគង្វាល និងហ្វូងសត្វ ដោយសារឯង អញនឹងបំបាក់បំបែកទាំងអ្នកភ្ជួរ និងគោ ដោយសារឯង អញនឹងបំបាក់បំបែកទាំងចៅហ្វាយ និងនាយផង ដោយសារឯង
24. ហើយអញនឹងសងដល់ក្រុងបាប៊ីឡូន និងពួកអ្នកស្រុកខាល់ដេទាំងប៉ុន្មាននៅភ្នែកឯង តាមគ្រប់ទាំងការអាក្រក់ដែលគេបានធ្វើដល់ក្រុងស៊ីយ៉ូន នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
25. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱភ្នំដែលបំផ្លាញ គឺដែលបំផ្លាញផែនដីទាំងមូលអើយ មើល អញទាស់នឹងឯង អញនឹងលូកដៃទៅលើឯង ហើយប្រមៀលឯងទំលាក់ពីលើថ្មដា ព្រមទាំងឲ្យឯងឆេះអស់ទៅ