19. ឥឡូវតើពួកហោរារបស់ទ្រង់នៅឯណាដែលគេទាយថា ស្តេចបាប៊ីឡូននឹងមិនមកទាស់នឹងទ្រង់ ឬទាស់នឹងស្រុកនេះឡើយនោះ
20. ឥឡូវនេះ ឱព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមព្រះសណ្តាប់ សូមមេត្តាប្រោសឲ្យទូលបង្គំបានទូលអង្វរបន្តិច សូមកុំឲ្យទូលបង្គំត្រឡប់ទៅ ក្នុងផ្ទះរបស់ស្មៀនយ៉ូណាថានទៀតឡើយ ក្រែងទូលបង្គំស្លាប់នៅទីនោះ
21. ដូច្នេះ ស្តេចសេដេគាទ្រង់បង្គាប់ឲ្យគេឃុំលោកទុកនៅទីលានគុកវិញ ហើយឲ្យគេយកនំបុ័ង១ដុំ ពីផ្លូវនៃពួកដុតនំបុ័ងមកឲ្យលោករាល់ៗថ្ងៃ ដរាបដល់នំបុ័ងទាំងប៉ុន្មាននៅទីក្រុងបានអស់ហើយ ដូច្នេះ យេរេមាក៏នៅជាប់ក្នុងទីលានគុកនោះ។