យេរេមា 34:20-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. គឺ​អញ​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ ឯ​សាក‌សព​របស់​គេ​នឹង​ជា​ចំណី ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​នៅ​ផែនដី

21. ហើយ​អញ​នឹង​ប្រគល់​សេដេគា​ជា​ស្តេច​យូដា និង​ពួក​ចៅ‌ហ្វាយ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ និង​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន​ដែល​ទើប​នឹង​ថយ​ចេញ​ពី​ឯង​រាល់​គ្នា​នោះ

22. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​បង្គាប់ ហើយ​នឹង​ធ្វើ​ឲ្យ​គេ​វិល​មក​ឯ​ទី​ក្រុង​នេះ​វិញ នោះ​គេ​នឹង​ច្បាំង​ចាប់​យក​ទី​ក្រុង​នេះ​បាន រួច​ដុត​នឹង​ភ្លើង​ចោល អញ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ។

យេរេមា 34