យេរេមា 31:10-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ឱ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​ថ្លែង​ប្រាប់​ដល់​ពួក​កោះ​ដែល​នៅ​ឆ្ងាយ​ថា ព្រះ​ដែល​បាន​កំចាត់‌កំចាយ​សាសន៍​អ៊ីស្រា‌អែល​ទៅ ទ្រង់​នឹង​ប្រមូល​គេ​មក​វិញ ហើយ​នឹង​រក្សា​គេ ដូច​ជា​អ្នក​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន

11. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លោះ​យ៉ាកុប​ហើយ ទ្រង់​បាន​ដោះ​គេ​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន

12. គេ​នឹង​មក ហើយ​ច្រៀង​នៅ​លើ​ទី​ខ្ពស់​នៃ​ភ្នំ​ស៊ីយ៉ូន ហើយ​នឹង​មក​ហូរ‌ហែ ដល់​សេចក្តី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា គឺ​មក​ដល់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ប្រេង និង​កូន​ចៀម កូន​គោ ពី​ហ្វូង​សត្វ ហើយ​ព្រលឹង​គេ​នឹង​បាន​ដូច​ជា​សួន‌ច្បារ ដែល​មាន​ទឹក​ស្រោច នោះ​គេ​នឹង​មិន​មាន​សេចក្តី​ព្រួយ​ទៀត​ឡើយ

យេរេមា 31