6. គឺហោរាយេរេមានិយាយថា អាម៉ែន សូមឲ្យព្រះយេហូវ៉ាធ្វើដូច្នោះចុះ សូមឲ្យព្រះយេហូវ៉ាសំរេចតាមពាក្យដែលអ្នកបានទាយនោះ ដើម្បីនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា និងអស់អ្នកដែលត្រូវដឹកទៅជាឈ្លើយនោះ ឲ្យត្រឡប់មកពីក្រុងបាប៊ីឡូនដល់ទីនេះវិញ
7. ប៉ុន្តែចូរស្តាប់ពាក្យដែលខ្ញុំពោលនៅត្រចៀកអ្នក និងនៅត្រចៀករបស់បណ្តាជនទាំងនេះឥឡូវចុះ
8. ឯពួកហោរាកាលពីដើម ដែលនៅមុនខ្ញុំ ហើយនឹងអ្នក គេបានទាយទាស់នឹងស្រុកជាច្រើន ហើយទាស់នឹងនគរយ៉ាងធំ គឺទាយពីចំបាំង ពីការអាក្រក់ និងពីអាសន្នរោគផង
9. តែហោរាណាដែលទាយពីសន្តិសុខ បើកាលណាទំនាយរបស់ហោរានោះបានសំរេចហើយ នោះទើបនឹងស្គាល់ហោរានោះថា ព្រះយេហូវ៉ាបានចាត់ប្រើមកមែន
10. នោះហោរាហាណានា ក៏យកនឹមពីកហោរាយេរេមាទៅបំបាក់ចោល
11. រួចហាណានានិយាយចំពោះបណ្តាជនទាំងឡាយថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ គឺយ៉ាងនេះឯងដែលអញនឹងបំបាក់នឹមរបស់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ចេញពីកនៃអស់ទាំងសាសន៍ក្នុងរវាងគំរប់២ឆ្នាំទៅមុខនេះ នោះហោរាយេរេមាក៏ចេញទៅបាត់។
12. រួចមក ក្នុងពេលក្រោយដែលហោរាហាណានាបានបំបាក់នឹមពីកយេរេមាចេញហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកថា
13. ចូរទៅប្រាប់ដល់ហាណានាថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែឯងបានធ្វើនឹមដែកជំនួសវិញ