1. រីឯផាសហ៊ើរ ជាកូនអ៊ីមមើរដ៏ជាសង្ឃ ដែលជានាយកធំក្នុងព្រះវិហារនៃព្រះយេហូវ៉ា លោកបានឮកំពុងដែលយេរេមាទាយសេចក្តីទាំងនេះ
2. ដូច្នេះ លោកក៏វាយហោរាយេរេមា ហើយយកទៅដាក់គុក ដែលនៅត្រង់ទ្វារបេនយ៉ាមីនខាងលើ នាកំផែងរបស់ព្រះវិហារនៃព្រះយេហូវ៉ា
3. លុះដល់ស្អែកឡើងផាសហ៊ើរក៏នាំយេរេមាចេញពីគុកមក ខណៈនោះ យេរេមាប្រាប់លោកថា ព្រះយេហូវ៉ាទ្រង់មិនបានហៅឈ្មោះលោកថា ផាសហ៊ើរ នោះទេ គឺហៅថា ម៉ាកោរ-មីស្សាប៊ីបវិញ