យេរេមា 12:9-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ពួក​ដែល​ជា​មរដក​របស់​អញ បាន​ត្រឡប់​ជា​សត្វ​ហើរ​សម្បុរ​ពញ្លក់​ដែល​ចាប់​រំពា អស់​ទាំង​សត្វ​ហើរ​ដែល​ចាប់​រំពា​បាន​ឡោម‌ព័ទ្ធ​វា​ហើយ ចូរ​ទៅ​ប្រមូល​អស់​ទាំង​សត្វ​ជើង​៤​នាំ​មក​ឲ្យ​ហែក​ស៊ី​ចុះ

10. មាន​អ្នក​គង្វាល​ជា​ច្រើន​បាន​បំផ្លាញ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​អញ គេ​បាន​ជាន់​ឈ្លី​ដី​ជា​ចំណែក​របស់​អញ គេ​បាន​ធ្វើ​ឲ្យ​ចំណែក​ដែល​គាប់​ចិត្ត​អញ ទៅ​ជា​ទី​ខូច​បង់​ហើយ

11. គេ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ទី​អន្តរ‌ធាន ទី​នោះ​សោយ​សោក​រក​អញ ដោយ​ត្រូវ​ខូច​បង់ ស្រុក​ទាំង​មូល​ត្រូវ​អន្តរ‌ធាន​ទៅ ដោយ​ព្រោះ​គ្មាន​មនុស្ស​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ

12. មាន​ពួក​ទ័ព​បំផ្លាញ​ឡើង​មក​លើ​គ្រប់​ទាំង​ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន ដ្បិត​ដាវ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ស៊ី ចាប់​តាំង​ពី​ចុង​ស្រុក​ម្ខាង ទៅ​ដល់​ចុង​ស្រុក​ម្ខាង ឥត​មាន​មនុស្ស​ណា​មាន​សេចក្តី​សុខ​ឡើយ

13. គេ​បាន​សាប‌ព្រោះ​ស្រូវ‌សាលី តែ​ច្រូត​បាន​បន្លា​វិញ គេ​បាន​ខំ​ធ្វើ​ទាល់​តែ​ឈឺ​ខ្លួន ឥត​បាន​ផល​ប្រយោជន៍​អ្វី​សោះ ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស ចំពោះ​ផល​របស់​ឯង​ដែរ​ដោយ​ព្រោះ​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា។

យេរេមា 12