ម៉ាថាយ 4:20-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. គេ​ក៏​ទុក​សំណាញ់​ចោល ទៅ​តាម​ទ្រង់​ភ្លាម

21. លុះ​យាង​ហួស​ពី​នោះ​បន្តិច​ទៅ ទ្រង់​ទត​ឃើញ​បង​ប្អូន​២​នាក់​ទៀត គឺ​យ៉ាកុប ជា​កូន​សេបេដេ និង​យ៉ូហាន ជា​ប្អូន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​សេបេដេ ជា​ឪពុក គេ​កំពុង​តែ​ជួស‌ជុល​សំណាញ់ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​អ្នក​ទាំង​២​នោះ​មក

22. គេ​ក៏​លះ‌បង់​ទូក និង​ឪពុក ដើរ​តាម​ទ្រង់​ជា​មួយ​រំពេច​ទៅ។

23. ព្រះ‌យេស៊ូវ​ទ្រង់​យាង​គ្រប់​សព្វ​ក្នុង​ស្រុក​កាលី‌ឡេ ទ្រង់​បង្រៀន​ក្នុង​អស់​ទាំង​សាលា​ប្រជុំ ក៏​ប្រកាស​ដំណឹង​ល្អ​ពី​នគរ ព្រម​ទាំង​ប្រោស​ជំងឺ​គ្រប់​មុខ និង​អស់​ទាំង​ជរា​ពិការ ក្នុង​ពួក​បណ្តា‌ជន​ឲ្យ​ជា​ផង

ម៉ាថាយ 4