55. ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ព្រះនាមទ្រង់ ពីក្នុងទីជំរៅនៃគុកងងឹត
56. ទ្រង់ក៏ឮសំឡេងរបស់ទូលបង្គំ សូមកុំគេចព្រះកាណ៌ទ្រង់ចេញពីដំងូរ និងសំរែករបស់ទូលបង្គំឡើយ
57. នៅថ្ងៃដែលទូលបង្គំបានអំពាវនាវដល់ទ្រង់ នោះទ្រង់បានយាងមកជិត ហើយមានព្រះបន្ទូលថា កុំឲ្យខ្លាចឡើយ
58. ឲ្យព្រះអម្ចាស់អើយ ទ្រង់បានកាន់ក្តីនៃព្រលឹងទូលបង្គំហើយ ទ្រង់បានលោះជីវិតរបស់ទូលបង្គំផង
59. ឱព្រះយេហូវ៉ាអើយ ទ្រង់បានឃើញការកំហុសដែលគេបានធ្វើដល់ទូលបង្គំ សូមទ្រង់ជំនុំជំរះក្តីរបស់ទូលបង្គំចុះ
60. ទ្រង់បានឃើញការសងសឹកទាំងប៉ុន្មានរបស់គេ និងអស់ទាំងកិច្ចកលដែលគេធ្វើដល់ទូលបង្គំដែរ
61. ឱព្រះយេហូវ៉ាអើយ ទ្រង់បានឮពាក្យប្រមាថរបស់គេ និងអស់ទាំងកិច្ចកលដែលគេគិតធ្វើដល់ទូលបង្គំហើយ
62. ក៏ឮពាក្យសំដីរបស់ពួកអ្នកលើកគ្នាទាស់នឹងទូលបង្គំ ហើយជ្រាបការដែលគេគិតប្រទូស្តនឹងទូលបង្គំជានិច្ចដែរ