1. កាលសានបាឡាតបានឮថា យើងកំពុងតែសង់កំផែងឡើងដូច្នោះ នោះលោកមានចិត្តក្រោធ ហើយគ្នាន់ក្នាញ់ក្នុងចិត្តជាខ្លាំង ព្រមទាំងចំអកឡកឡឺយដល់ពួកយូដា
2. ក៏និយាយនៅមុខពួកបងប្អូនខ្លួន និងពួកពលទ័ពស្រុកសាម៉ារីថា ពួកយូដាកំសោយនេះធ្វើអ្វីដូច្នេះ គេគិតការពារខ្លួនឬ តើគេនឹងថ្វាយយញ្ញបូជាដែរឬ តើគេនឹងធ្វើបង្ហើយក្នុងមួយថ្ងៃបានឬ តើគេនឹងធ្វើឲ្យថ្មទាំងប៉ុន្មានចេញពីគំនរសំរាម ដែលឆេះអស់ហើយ បានកើតឡើងដែរឬ
3. នោះថូប៊ីយ៉ា ជាសាសន៍អាំម៉ូន ដែលឈរជិតលោក ក៏និយាយឡើងថា បើគ្រាន់តែមានចចកមួយឡើងទៅលើកំផែងថ្ម ដែលគេកំពុងតែធ្វើនោះនឹងធ្វើឲ្យរលំទៅហើយ។