11. ម៉ាលគា ជាកូនហារីម និងហាស៊ូប ជាកូនផាហាត-ម៉ូអាប់ គេបានជួសជុលមួយដុំទៀត ព្រមទាំងប៉មត្រង់គុកភ្លើង
12. បន្ទាប់ពីនោះ សាលូម ជាកូនរបស់ហាឡូហេស ជានាយដំរួតលើស្រុកយេរូសាឡិម១ចំហៀង គឺគាត់ និងពួកកូនស្រីរបស់គាត់បានជួសជុល។
13. ឯទ្វារច្រកភ្នំ គឺហានូន និងពួកស្រុកសាណូអាបានជួសជុល គេបានសង់ទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកឡើង ក៏ធ្វើកំផែង១ពាន់ហត្ថ រហូតដល់ទ្វារសំរាមទៀត។
14. ឯទ្វារសំរាមនោះ គឺម៉ាលគា កូនរេកាប ជានាយដំរួតឃុំបេត-ហាកេរែមបានជួសជុល គាត់បានសង់ទ្វារនោះ ហើយដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកឡើង។
15. ឯទ្វារក្បាលទឹក គឺសាលូន កូនកុល-ហូសេ ជានាយដំរួតឃុំមីសប៉ាបានជួសជុល គាត់បានសង់ ហើយប្រក់ដំបូលទ្វារនោះ ក៏ដាក់ផ្ទាំងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកឡើង រួចគាត់ធ្វើកំផែងត្រង់ស្រះស៊ីឡោម ដែលនៅក្បែរសួនច្បារស្តេច រហូតដល់ជណ្តើរ ដែលចុះពីទីក្រុងដាវីឌ
16. បន្ទាប់នឹងគាត់មាននេហេមា កូនអាសប៊ូកជានាយដំរួតឃុំបេត-ស៊ើរមួយចំហៀង គេបានជួសជុលរហូតដល់ទល់មុខនឹងផ្នូរដាវីឌ ហើយដល់ស្រះដែលគេបានជីក និងដល់ផ្ទះពួកមនុស្សខ្លាំងពូកែ
17. បន្ទាប់នឹងគាត់មានពួកលេវី គឺរេហ៊ូម ជាកូនរបស់បានីបានជួសជុល ហើយបន្ទាប់មកទៀត មានហាសាបយ៉ា ជានាយដំរួតលើឃុំកៃឡាមួយចំហៀងបានជួសជុល ជំនួសពួកអ្នកស្រុកគាត់
18. បន្ទាប់នឹងគាត់មានពួកបងប្អូនរបស់គេបានជួសជុល គឺបាវ៉ាយ កូនហេណាដាឌ ជានាយដំរួតឃុំកៃឡាមួយចំហៀង
19. បន្ទាប់នឹងគាត់មានអេស៊ើរ កូនយេសួរ ជានាយដំរួតលើស្រុកមីសប៉ា គេបានជួសជុលមួយដុំទៀតទល់មុខនឹងផ្លូវឡើងទៅឯឃ្លាំងគ្រឿងសស្ត្រាវុធ ត្រង់រំពត់កំផែង
20. បន្ទាប់នឹងគាត់ មានបារូក ជាកូនសាប់បាយ បានខ្នះខ្នែងធ្វើមួយដុំទៀត ចាប់តាំងពីរំពត់កំផែង រួចដល់ទ្វារផ្ទះអេលីយ៉ាស៊ីប ជាសំដេចសង្ឃ
21. បន្ទាប់ពីគាត់ មានម្រេម៉ូត កូនអ៊ូរីយ៉ា ដែលជាកូនហាកូស បានជួសជុលមួយដុំទៀត គឺចាប់តាំងពីទ្វារផ្ទះអេលីយ៉ាស៊ីប រហូតដល់ចុងផ្ទះលោក
22. បន្ទាប់នឹងគាត់មានពួកសង្ឃបានជួសជុល គឺជាពួកសង្ឃដែលនៅស្រុកជុំវិញ
23. បន្ទាប់នឹងគេ មានបេនយ៉ាមីន និងហាស៊ូបបានជួសជុល ទល់មុខនឹងផ្ទះខ្លួន ហើយបន្ទាប់នឹងគេ នោះមានអ័សារា កូនម្អាសេយ៉ា ដែលជាកូនអ័ណានាបានជួសជុលក្បែរផ្ទះខ្លួន
24. បន្ទាប់នឹងគាត់ មានប៊ីនុយ ជាកូនហេណាដាឌបានជួសជុលមួយដុំទៀត គឺចាប់តាំងពីផ្ទះអ័សារារហូតដល់រំពត់កំផែង ហើយទៅដល់ទីជ្រុងផង
25. ប៉ាឡាល ជាកូនអ៊ូសាយបានធ្វើនៅមុខរំពត់កំផែង និងប៉មដែលលយចេញពីដំណាក់ស្តេចខាងលើ ដែលនៅក្បែរទីធ្លារបស់ក្រុមរក្សាអង្គ ហើយបន្ទាប់នឹងគាត់មានពេដាយ៉ា ជាកូនប៉ារ៉ូសបានធ្វើ
26. រីឯពួកនេធីនិម ដែលនៅត្រង់អូផែល គេក៏ធ្វើរហូតដល់ទីទល់មុខនឹងទ្វារទឹកខាងកើត ហើយមកដល់ប៉មដែលលយចេញនោះ
27. បន្ទាប់នោះមានពួកត្កូអាបានជួសជុលមួយដុំទៀត ទល់មុខនឹងប៉មធំ ដែលលយចេញរហូតដល់កំផែងអូផែល។
28. ឯខាងលើទ្វារសេះ នោះពួកសង្ឃបានជួសជុលទល់មុខនឹងផ្ទះគេរៀងខ្លួន
29. បន្ទាប់នឹងគេ នោះមានសាដុក ជាកូនអ៊ីមមើរ បានជួសជុល ទល់មុខនឹងផ្ទះខ្លួន ហើយបន្ទាប់នឹងគាត់មានសេម៉ាយ៉ា កូនសេកានា ជាអ្នកឆ្មាំទ្វារទិសខាងកើត បានជួសជុល
30. បន្ទាប់នឹងគាត់មានហាណានា ជាកូនសេលេមា និងហានូន ជាកូនទី៦របស់សាឡាប គេបានជួសជុលមួយដុំទៀត បន្ទាប់នឹងគេនោះមានមស៊ូឡាម ជាកូនបេរេគា បានជួសជុលទល់មុខនឹងបន្ទប់របស់ខ្លួន
31. បន្ទាប់នឹងគាត់មានម៉ាលគា ជាម្នាក់ក្នុងពួកជាងទងបានជួសជុល រហូតដល់ផ្ទះពួកនេធីនិម និងពួកជំនួញ ទល់មុខនឹងទ្វារមីបកាឌ ហើយដល់ផ្លូវឡើងត្រង់ជ្រុងកំផែង