29. ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីគេ ពីព្រោះគេបានបង្អាប់ការងារជាសង្ឃ និងសេចក្តីសញ្ញានៃការងារនោះ និងពួកលេវីដែរ។
30. គឺយ៉ាងដូច្នេះដែលខ្ញុំបានញែកសំអាតគេ ពីគ្រប់ទាំងសាសន៍ដទៃ ហើយក៏តាំងការងារដែលពួកសង្ឃ និងពួកលេវីត្រូវរក្សាទុកឡើងវិញ គ្រប់គ្នាតាមដំណែងគេរៀងខ្លួន
31. ហើយសំរាប់ដង្វាយឧសនៅវេលាកំណត់ និងសំរាប់ផលផ្លែដំបូងដែរ ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីទូលបង្គំ ដើម្បីនឹងប្រោសឲ្យទូលបង្គំបានប្រកបដោយសេចក្តីល្អផង។:៚