និក្ខមនំ 9:22-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. នោះ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ម៉ូសេ​ថា ចូរ​លើក​ដៃ​ឡើង​ទៅ​លើ​មេឃ ដើម្បី​ឲ្យ​មាន​ព្រិល​ធ្លាក់​មក​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ គឺ​ធ្លាក់​មក​លើ​ទាំង​មនុស្ស និង​សត្វ ហើយ​លើ​គ្រប់​ទាំង​ដំណាំ​នៅ​ទី​វាល​ក្នុង​ស្រុក​ផង

23. ម៉ូសេ​ក៏​លើក​ដំបង​ទៅ​លើ​មេឃ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ឲ្យ​មាន​ផ្គរ​ហើយ​នឹង​ព្រិល​មក ក៏​មាន​រន្ទះ​បាញ់​ផ្សាយ​ជា​ភ្លើង​នៅ​លើ​ដី ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្អុរ​ព្រិល​មក​លើ​ស្រុក​អេស៊ីព្ទ

24. ក៏​មាន​ព្រិល និង​ភ្លើង​លាយ​គ្នា​ជា​យ៉ាង​វេទនា​ដល់​ម៉្លេះ បាន​ជា​តាំង​ពី​ស្រុក​អេស៊ីព្ទ​កើត​ឡើង​ជា​នគរ នោះ​មិន​ដែល​មាន​នៅ​ក្នុង​ស្រុក​ដូច្នោះ​ឡើយ

25. នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ ព្រិល​នោះ​បាន​ធ្លាក់​មក​ត្រូវ​របស់​ទាំង​អស់​នៅ​ទី​វាល តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ ក៏​ធ្លាក់​មក​បំផ្លាញ​អស់​ទាំង​ដំណាំ​នៅ​វាល​ដែរ ហើយ​បំបាក់​អស់​ទាំង​ដើម​ឈើ​នៅ​ចំការ​ផង

និក្ខមនំ 9