1. នោះទើបព្រះយេហូវ៉ាមានព្រះបន្ទូលនឹងម៉ូសេឲ្យចូលទៅឯផារ៉ោនទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំអញ
2. បើមិនព្រមឲ្យគេទៅទេ នោះមើល អញនឹងធ្វើឲ្យកើតមានកង្កែប នៅពេញពាសក្នុងអស់ទាំងព្រំស្រុករបស់ឯង
3. នោះទន្លេនឹងមានពេញសុទ្ធតែកង្កែបវាររវើកឡើង វានឹងលោតចូលទៅក្នុងផ្ទះឯង គឺនៅក្នុងបន្ទប់ដេកលើគ្រែ ហើយក្នុងផ្ទះពួកបំរើ និងពួករាស្ត្រឯង ព្រមទាំងនៅក្នុងជើងក្រាន និងស្នាចលាយម្សៅរបស់ឯងផង
4. កង្កែបទាំងនោះនឹងលោតលើឯង លើរាស្ត្រ ហើយលើពួកបំរើរបស់ឯងទាំងអស់គ្នាដែរ។
5. នោះព្រះយេហូវ៉ា ទ្រង់បង្គាប់ម៉ូសេឲ្យប្រាប់អើរ៉ុនថា ចូរឲ្យបងកាន់ដំបងលើកទៅលើអស់ទាំងទន្លេ ព្រែក ហើយនឹងបឹង ធ្វើឲ្យមានកង្កែបឡើងមកលើស្រុកអេស៊ីព្ទ
6. អើរ៉ុនក៏លើកដៃទៅលើទឹកនៃស្រុកអេស៊ីព្ទទាំងប៉ុន្មាន នោះក៏មានកង្កែបឡើងមកគ្របពេញក្នុងស្រុកអេស៊ីព្ទ
7. ឯពួកគ្រូក៏ធ្វើដូច្នោះដោយរបៀនរបស់គេដែរ គេបានធ្វើឲ្យមានកង្កែបឡើងមកលើស្រុកអេស៊ីព្ទដូចគ្នា។