និក្ខមនំ 7:4-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. តែ​ផារ៉ោន​នឹង​មិន​ស្តាប់​តាម​ឯង​ទេ រួច​អញ​នឹង​ដាក់​ដៃ​អញ​លើ​ស្រុក​អេស៊ីព្ទ ហើយ​នឹង​នាំ​ពួក​កង​របស់​អញ គឺ​ជា​រាស្ត្រ​អញ ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ

5. កាល​ណា​អញ​លើក​ដៃ​ដាក់​លើ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​កណ្តាល​គេ​ទៅ នោះ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ពិត

6. ឯ​ម៉ូសេ និង​អើរ៉ុន​លោក​ក៏​ធ្វើ​តាម ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

និក្ខមនំ 7