6. ត្រូវដាក់អាសនាដង្វាយដុត នៅមុខមាត់ទ្វាររោងឧបោសថ របស់ផងត្រសាលជំនុំ
7. ហើយត្រូវដាក់ចានក្លាំ នៅជាកណ្តាលត្រសាលជំនុំ និងអាសនានោះ រួចដាក់ទឹកចុះក្នុងចានក្លាំផង
8. ឯទីលានត្រូវរៀបចំជុំវិញ ព្រមទាំងបាំងរនាំងនៅមាត់ទ្វារដែរ
9. ត្រូវយកប្រេងចាក់លាបមកលាបរោងឧបោសថ និងប្រដាប់ទាំងប៉ុន្មាននៅក្នុងរោងនោះ ទាំងញែកចេញជាបរិសុទ្ធ ព្រមទាំងគ្រឿងប្រដាប់ទាំងប៉ុន្មានផង នោះនឹងបានបរិសុទ្ធទាំងអស់
10. ត្រូវលាបប្រេងនៅអាសនាដង្វាយដុត និងគ្រឿងប្រដាប់អាសនានោះទាំងប៉ុន្មាន ទាំងញែកចេញជាបរិសុទ្ធ ដូច្នេះអាសនានោះនឹងបានបរិសុទ្ធជាទីបំផុត
11. ត្រូវលាបប្រេងនៅចានក្លាំ និងជើងនៃចាននោះ ទាំងញែកចេញជាបរិសុទ្ធ