27. ហើយប្រាក់១០០ហាបនោះ គេក៏យកទៅសិតធ្វើជើងសសរទីបរិសុទ្ធ និងជើងវាំងនន គឺជើង១មាន១ហាបប្រាក់ ឯជើង១០០ នោះត្រូវជា១០០ហាប
28. គេក៏យកប្រាក់១៧៧៥ដំឡឹងទៅធ្វើជាទំពក់ និងគន្លឹះទាំងប៉ុន្មានសំរាប់សសរ ហើយរំលែកខ្លះមកស្រោបនៅក្បាច់ក្បាលសសរ រួចថ្ពក់ភ្ជាប់គ្នា
29. ឯលង្ហិនដែលគេបានថ្វាយ នោះមានចំនួន៧០ហាប២៤០០ដំឡឹង
30. លង្ហិននោះគេប្រើសំរាប់ធ្វើជើងសសរ ដែលនៅមាត់ទ្វារត្រសាលជំនុំ ព្រមទាំងអាសនាលង្ហិន និងប្រទាស ហើយអស់ទាំងប្រដាប់សំរាប់អាសនានោះ
31. អស់ទាំងជើងនៃទីលាននៅគ្រប់ជុំវិញ ព្រមទាំងជើងទ្វារទីលាន និងអស់ទាំងចំរ៉ឹងសំរាប់រោងឧបោសថ ហើយនឹងទីលាននៅជុំវិញដែរ។