និក្ខមនំ 37:23-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. គាត់​ក៏​ធ្វើ​ចង្កៀង​ទាំង​៧ ព្រម​ទាំង​ឃ្នាប​ប្រឆេះ និង​កន្ថោរ​ដាក់​កំទេច​សំរាប់​ចង្កៀង​នោះ​ពី​មាស​សុទ្ធ​ដែរ

24. គឺ​គាត់​យក​មាស​សុទ្ធ​១​ហាប​មក​ធ្វើ​ជើង​ចង្កៀង ហើយ​នឹង​ប្រដាប់​ទាំង​ប៉ុន្មាន​សំរាប់​ចង្កៀង។

25. គាត់​ក៏​ធ្វើ​អាស‌នា​គ្រឿង​ក្រអូប ពី​ឈើ​នាង‌នួន​មាន​បណ្តោយ​១​ហត្ថ ទទឹង​១​ហត្ថ​៤​ជ្រុង​ស្មើ ហើយ​កំពស់​២​ហត្ថ ក៏​មាន​ស្នែង​ចេញ​ពី​អាស‌នា​នោះ

26. គាត់​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​លើ នៅ​ចំហៀង​ជុំវិញ ព្រម​ទាំង​ស្នែង​ផង ក៏​ធ្វើ​កែម​មាស​នៅ​ជុំវិញ​ដែរ

27. នៅ​ក្រោម​កែម​នោះ គាត់​ធ្វើ​កង​មាស​២​នៅ​ទាំង​សង​ខាង សំរាប់​ព្រហក​ឈើ​ស្នែង​សែង​ទៅ

28. ក៏​ធ្វើ​ឈើ​ស្នែង ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស​ដែរ។

29. រួច​គាត់​ធ្វើ​ប្រេង​ចាក់​លាប ជា​ប្រេង​បរិសុទ្ធ និង​គ្រឿង​ក្រអូប​យ៉ាង​សុទ្ធ ផ្សំ​តាម​វិធី​ធ្វើ​របស់​អ្នក​ផ្សំ​គ្រឿង​ក្រអូប។

និក្ខមនំ 37