22. កន្សោមគ្រាប់ ហើយនឹងមែកជើងចង្កៀងបានធ្វើជាប់គ្នាឆ្លាក់ពីមាសសុទ្ធ
23. គាត់ក៏ធ្វើចង្កៀងទាំង៧ ព្រមទាំងឃ្នាបប្រឆេះ និងកន្ថោរដាក់កំទេចសំរាប់ចង្កៀងនោះពីមាសសុទ្ធដែរ
24. គឺគាត់យកមាសសុទ្ធ១ហាបមកធ្វើជើងចង្កៀង ហើយនឹងប្រដាប់ទាំងប៉ុន្មានសំរាប់ចង្កៀង។
25. គាត់ក៏ធ្វើអាសនាគ្រឿងក្រអូប ពីឈើនាងនួនមានបណ្តោយ១ហត្ថ ទទឹង១ហត្ថ៤ជ្រុងស្មើ ហើយកំពស់២ហត្ថ ក៏មានស្នែងចេញពីអាសនានោះ
26. គាត់ស្រោបដោយមាសសុទ្ធខាងលើ នៅចំហៀងជុំវិញ ព្រមទាំងស្នែងផង ក៏ធ្វើកែមមាសនៅជុំវិញដែរ
27. នៅក្រោមកែមនោះ គាត់ធ្វើកងមាស២នៅទាំងសងខាង សំរាប់ព្រហកឈើស្នែងសែងទៅ