21. ក្តារ១សន្លឹក មានបណ្តោយ១០ហត្ថ ហើយទទឹង១ហត្ថកន្លះ
22. នៅគ្រប់តែក្តារ មានពន្លួញ២ រៀងតាមជួរជញ្ជាំង គាត់ធ្វើអស់ទាំងក្តារសំរាប់រោងឧបោសថនោះ ឲ្យដូចៗគ្នា
23. គឺក្តារ២០សន្លឹកសំរាប់ខាងត្បូងរោងឧបោសថ
24. ក៏ដាក់ជើងធ្វើពីប្រាក់ទាំង៤០ នៅក្រោមក្តារទាំង២០នោះ ក្រោមក្តារ១មានជើង២ សំរាប់ស៊កពន្លួញទាំង២ដែលនៅចុងក្តារនោះ
25. គាត់ធ្វើក្តារ២០ទៀត សំរាប់រោងឧបោសថម្ខាង គឺជាខាងជើង ហើយជើងក្តារ៤០ដែរ
26. រាល់តែក្តារ មានជើងពីរៗ
27. គាត់ធ្វើក្តារ៦ សំរាប់ចុងរោងឧបោសថខាងលិច
28. ក៏ធ្វើក្តារ២ សំរាប់ជ្រុងរោងឧបោសថខាងចុង
29. ក្តារ២សន្លឹកនោះបានជាប់គ្នាខាងក្រោម និងខាងលើដោយសារកង១ គាត់បានធ្វើក្តារសំរាប់ជ្រុងទាំង២នៅសងខាងនោះឲ្យដូចគ្នា
30. ដូច្នេះ មានក្តារ៨ និងជើងប្រាក់១៦ រាល់តែក្តារមានជើងពីរៗ
31. ក៏ធ្វើរនុក៥ពីឈើនាងនួន សំរាប់អស់ទាំងក្តារនៅរោងឧបោសថម្ខាង
32. ហើយរនុក៥ទៀត សំរាប់អស់ទាំងក្តារដែលនៅរោងឧបោសថម្ខាងទៀត និងរនុក៥ទៀតសំរាប់ក្តារនៅចុងរោងឧបោសថខាងលិច
33. ឯរនុកកណ្តាល គាត់ធ្វើឲ្យភ្ជាប់ក្តារពីចុងម្ខាងរហូតទៅដល់ចុងម្ខាង
34. រួចមកគាត់ស្រោបក្តារទាំងនោះ ដោយមាស ក៏ធ្វើកង ពីមាសដែរ សំរាប់ព្រហករនុក ហើយរនុកទាំងប៉ុន្មាន ក៏ស្រោបដោយមាសដូចគ្នា។
35. គាត់ត្បាញធ្វើវាំងននពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ តាមការរចនានៃជាងមានស្នាដៃ ហើយក៏ប៉ាក់ជារូបចេរូប៊ីនដែរ
36. គាត់ធ្វើសសរ៤ពីឈើនាងនួន ស្រោបដោយមាស សំរាប់វាំងនននោះ ហើយមានទំពក់មាសនៅសសរទាំងនោះ រួចគាត់សិតជើងប្រាក់៤សំរាប់ទ្រសសរទាំងនោះ។