និក្ខមនំ 30:25-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. ត្រូវ​លាយ​ចំរុះ​គ្នា​ធ្វើ​ជា​ប្រេង​សំរាប់​បុណ្យ​ចាក់​លាប​យ៉ាង​បរិសុទ្ធ ដែល​បាន​ចំរុះ​លាយ​គ្នា​តាម​វិធី​ធ្វើ​នៃ​អ្នក​ផ្សំ​គ្រឿង​ក្រអូប ទុក​សំរាប់​ជា​ប្រេង​ចាក់​លាប​យ៉ាង​បរិសុទ្ធ

26. ត្រូវ​យក​ប្រេង​នេះ ចាក់​លាប​ត្រសាល​ជំនុំ ហឹប​នៃ​សេចក្ដី​បន្ទាល់

27. តុ ហើយ​នឹង​គ្រឿង​ប្រដាប់​នៃ​តុ​ទាំង​ប៉ុន្មាន ជើង​ចង្កៀង និង​គ្រឿង​ប្រដាប់​នៃ​ចង្កៀង​ទាំង​អំបាលម៉ាន អាស‌នា​គ្រឿង​ក្រអូប

28. អាស‌នា​ដង្វាយ​ដុត និង​គ្រឿង​ប្រដាប់​នៃ​អាស‌នា​នោះ​ទាំង​ប៉ុន្មាន ហើយ​ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ​ផង

និក្ខមនំ 30