និក្ខមនំ 3:18-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. គេ​នឹង​ស្តាប់​តាម​ឯង ហើយ​ឯង និង​ពួក​ចាស់‌ទុំ​ជាតិ​អ៊ីស្រា‌អែល ត្រូវ​ចូល​ទៅ​គាល់​ស្តេច​ស្រុក​អេស៊ីព្ទ​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ ទ្រង់​បាន​មក​ជួប​នឹង​យើង​ខ្ញុំ​រាល់​គ្នា​ហើយ ដូច្នេះ សូម​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ចំងាយ​ផ្លូវ​ដើរ​អស់​៣​ថ្ងៃ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា

19. តែ​អញ​ដឹង​ថា ស្ដេច​ស្រុក​អេស៊ីព្ទ​នឹង​មិន​ព្រម​អនុញ្ញាត​ឲ្យ​ឯង​រាល់​គ្នា​ទៅ​ទេ លើក​តែ​ដោយ​ដៃ​ខ្លាំង​ពូកែ​ប៉ុណ្ណោះ

20. អញ​នឹង​លើក​ដៃ​វាយ​ស្រុក​អេស៊ីព្ទ ដោយ​អស់​ទាំង​ការ​អស្ចារ្យ ដែល​អញ​នឹង​ធ្វើ​នៅ​កណ្តាល​ស្រុក​នោះ ក្រោយ​នោះ​មក ស្តេច​នឹង​បើក​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ទៅ

21. អញ​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​បាន​ប្រកប​ដោយ​គុណ​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​កាល​ណា​ចេញ​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​មិន​ទៅ​ដោយ​ដៃ​ទទេ​ឡើយ

និក្ខមនំ 3