14. រួចត្រូវធ្វើគំរបពីស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម សំរាប់គ្របត្រសាល ហើយនឹងគំរបស្បែកផ្សោត ដើម្បីនឹងគ្រប់ពីលើនោះទៀត។
15. ត្រូវធ្វើក្តារ ពីឈើនាងនួន ដាក់បញ្ឈរ សំរាប់ជាជញ្ជាំងនៃរោងឧបោសថ
16. ក្តារទាំងនោះ ត្រូវឲ្យមានបណ្តោយ១០ហត្ថ ហើយទទឹង១ហត្ថកន្លះ
17. គ្រប់តែក្តារ ត្រូវមានពន្លួញ២ភ្ជាប់តាមជួរជញ្ជាំង ត្រូវធ្វើឲ្យដូចគ្នាទាំងអស់ សំរាប់រោងឧបោសថ
18. ត្រូវធ្វើក្តារ២០សន្លឹកសំរាប់ខាងត្បូងរោងឧបោសថ
19. ហើយនៅក្រោមក្តារ២០សន្លឹកនោះ ត្រូវធ្វើជើងប្រាក់ចំនួន៤០ គឺជើងពីរៗនៅក្រោមរាល់តែក្តារសំរាប់ស៊កពន្លួញចូលទៅ
20. ត្រូវធ្វើក្តារ២០សន្លឹក សំរាប់រោងឧបោសថនៅទិសខាងជើងទៀត