25. ត្រូវធ្វើគែមតុកំពស់១ទះ ហើយធ្វើកែមមាសភ្ជាប់នឹងគែមនៅព័ទ្ធជុំវិញទៀត
26. ត្រូវឲ្យធ្វើកងមាស៤សំរាប់តុដែរ ដាក់ភ្ជាប់ទាំង៤ជ្រុងនៅត្រង់តុទាំង៤
27. កងទាំងនោះត្រូវនៅជិតគែមតុ សំរាប់ព្រហកឈើស្នែងនឹងសែងទៅ
28. ត្រូវយកឈើនាងនួន ស្រោបដោយមាស ធ្វើជាស្នែងសំរាប់សែងតុ
29. ត្រូវឲ្យធ្វើថាស ផ្តិល ប៉ាន់ ហើយនឹងពែងសំរាប់តុនោះ ដើម្បីប្រើថ្វាយដង្វាយច្រួច ត្រូវធ្វើពីមាសសុទ្ធទាំងអស់
30. ហើយនៅលើតុនោះ ត្រូវដាក់នំបុ័ងតាំងទុក នៅមុខអញជានិច្ច។
31. រួចត្រូវយកមាសសុទ្ធធ្វើជាជើងចង្កៀង ឯជើងចង្កៀងនោះត្រូវឆ្លាក់ធ្វើឲ្យមានគល់ ដើម នប់ កន្សោមគ្រាប់ ហើយនឹងផ្កាភ្ជាប់ជាមួយគ្នា
32. ត្រូវមានមែក៦បែកចេញមកពីគល់ គឺមែក៣ម្ខាងៗ