និក្ខមនំ 17:1-2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ីន ធ្វើ​ដំណើរ​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ក៏​ដំឡើង​ត្រសាល​នៅ​ត្រង់​រេផិឌីម នៅ​ទី​នោះ​គ្មាន​ទឹក​ឲ្យ​គេ​ផឹក​សោះ

2. បាន​ជា​គេ​រក​រឿង​ឈ្លោះ​នឹង​ម៉ូសេ ដោយ​ពាក្យ​ថា ចូរ​ឲ្យ​ទឹក​មក​យើង​រាល់​គ្នា​ផឹក​ផង ម៉ូសេ​ឆ្លើយ​តប​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​នឹង​ខ្ញុំ អ្នក​រាល់​គ្នា​ចង់​ល្បង‌ល​ព្រះ‌យេហូវ៉ា​ធ្វើ​អី

និក្ខមនំ 17