9. ផើម៉ាសថា អើរីសាយ អើរីដាយ និងវ៉ាយេសាថា
10. ជាកូនទាំង១០របស់ហាម៉ាន កូនហាំម្តាថា ដែលជាខ្មាំងសត្រូវនឹងពួកសាសន៍យូដា នោះគេក៏សំឡាប់ទៅដែរ តែគេមិនបានប៉ះពាល់ដល់របឹបទេ។
11. នៅថ្ងៃនោះឯង គេមកទូលដល់ស្តេច ពីចំនួនមនុស្សដែលគេបានសំឡាប់នៅក្នុងស៊ូសាន ជាក្រុងហ្លួង
12. រួចស្តេចទ្រង់មានព្រះបន្ទូលនឹងអេសធើរ ជាអគ្គមហេសីថា ពួកសាសន៍យូដាបានសំឡាប់ ហើយបំផ្លាញមនុស្ស អស់៥០០នាក់ នៅស៊ូសាន ជាក្រុងហ្លួង ព្រមទាំងកូនរបស់ហាម៉ានទាំង១០ផង ដូច្នេះ នៅព្រះរាជខេត្តឯទៀត ដែលបានធ្វើយ៉ាងណាទៅ ឥឡូវនេះ តើព្រះនាងចង់សូមអ្វីទៀត យើងនឹងបើកឲ្យ តើប្រាថ្នាចង់បានអ្វី នោះនឹងបានសំរេច
13. អេសធើរទូលថា បើព្រះករុណាទ្រង់សព្វព្រះទ័យ នោះសូមបើកឲ្យពួកយូដា ដែលនៅក្រុងស៊ូសានបានធ្វើតាមច្បាប់ដដែល នៅថ្ងៃស្អែកទៀត ហើយឲ្យគេព្យួរខ្មោចកូនរបស់ហាម៉ានទាំង១០នាក់នឹងឈើទៅ