4. ទ្រង់ក៏បង្ហាញអស់ទាំងមហាសម្បត្តិនៃនគរដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ និងកិត្តិយសនៃអានុភាពដ៏វិសេសរបស់ទ្រង់ ឲ្យគេឃើញជាយូរថ្ងៃ គឺអស់១៨០ថ្ងៃ
5. លុះកាលផុតថ្ងៃទាំងនោះហើយ ស្តេចទ្រង់ជប់លៀងដល់ពួកជនទាំងអស់ ទាំងធំទាំងតូច ដែលនៅស៊ូសាន ជាក្រុងហ្លួងអស់៧ថ្ងៃ នៅត្រង់ទីធ្លាក្នុងព្រះរាជឧទ្យាននៃដំណាក់ស្តេច
6. ដែលមានសំពត់ស បៃតង និងខៀវចងដោយខ្សែខ្លូតទេសពណ៌ស្វាយ ភ្ជាប់នឹងសសរថ្មកែវដោយក្រវិលប្រាក់ ក៏មានកៅអីធ្វើពីមាស និងពីប្រាក់ដាក់លើកំរាលថ្មកែវពណ៌ក្រហម ស លឿង ហើយខ្មៅដែរ
7. គេឲ្យផឹកដោយប្រដាប់មាសដែលផ្សេងពីគ្នាទាំងអស់ ហើយមានស្រាទំពាំងបាយជូររបស់ហ្លួងជាបរិបូរតាមសណ្ឋានស្តេច