ទំនុក‌ដំកើង 94:18-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. កាល​ទូល‌បង្គំ​បាន​ពោល​ថាជើង​ទូល‌បង្គំ​រអិល​ភ្លាត់​ហើយនោះ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់បាន​ទប់‌ទល់​ទូល‌បង្គំ

19. គ្រា​ដែល​ទូល‌បង្គំ​មាន​គំនិត​សាន់‌វុ័ណ្ត​ក្នុង​ចិត្ត​ជា​ច្រើននោះ​សេចក្ដី​កំសាន្ត​ចិត្ត​នៃ​ទ្រង់​ក៏​ជា​ទី​រីក‌រាយ​ដល់ព្រលឹង​ទូល‌បង្គំ​វិញ

20. តើ​បល្ល័ង្ក​នៃ​សេចក្ដី​អាក្រក់ នឹង​អាច​មាន​សេចក្ដី​ប្រកបនឹង​ទ្រង់​បាន​ដែរ​ឬគឺ​ជា​ពួក​អ្នក​ដែល​បង្កើត​ការ​ប្រទូស‌រ៉ាយដោយ​អាង​មាត្រា​ច្បាប់

21. គេ​លើក​គ្នា​ទាស់​នឹង​ជីវិត​នៃ​មនុស្ស​សុចរិតហើយ​ក៏​កាត់​ទោស​ដល់​ឈាម​ដែល​ឥត​មាន​ទោស​ផង

22. ប៉ុន្តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ទី​ពឹង​យ៉ាង​ខ្ពស់​នៃ​ទូល‌បង្គំគឺ​ព្រះ​នៃ​ទូល‌បង្គំ ទ្រង់​ជា​ថ្មដា ដែល​ទូល‌បង្គំ​ពឹង‌ពាក់​បាន

ទំនុក‌ដំកើង 94