ទំនុក‌ដំកើង 94:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សេចក្ដី​សង‌សឹក​អើយឱ​ព្រះ​នៃ​សេចក្ដី​សង‌សឹក​អើយ សូម​ភ្លឺ​មក

2. ឱ​ចៅ‌ក្រម​នៃ​ផែនដី​អើយ សូម​ទ្រង់​ក្រោក​ឡើងសូម​សង​ដល់​ពួក​ឆ្មើង‌ឆ្មៃ​តាម​សម​គួរ

3. មនុស្ស​អាក្រក់​នឹង​នៅ​មាន​ជ័យ‌ជំនះ​ដល់​កាល​ណា​ទៀតឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៅ

4. គេ​បង្ហូរ​ចេញ​ជា​ពាក្យ​ព្រហើន ហើយ​ពោល​តែ​ពាក្យឆ្មើង‌ឆ្មៃ​ប៉ុណ្ណោះគឺ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​រមែង​អួត​ខ្លួន

5. ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​ញាំ‌ញី​រាស្ត្រ​របស់​ទ្រង់ហើយ​ធ្វើ​ទុក្ខ​ដល់​មរដក​ទ្រង់

6. គេ​សំឡាប់​ស្រី​មេម៉ាយ និង​ពួក​អ្នក​ស្នាក់​នៅព្រម​ទាំង​ប្រហារ​ជីវិត​នៃ​ពួក​កំព្រា​ផង

7. ហើយ​ពោល​ថា ព្រះ‌យេហូវ៉ា​មិន​ឃើញ​ទេព្រះ​នៃ​យ៉ាកុប ទ្រង់​មិន​ពិចារណា​ឡើយ

8. ឱ​ពួក​អ្នក​កំរោល​ក្នុង​បណ្តា‌ជន​អើយ ចូរ​ពិចារណា​ចុះឱ​មនុស្ស​ឥត​បើ​គិត​អើយតើ​កាល​ណា​នឹង​មាន​ប្រាជ្ញា​ឡើង

9. ឯ​ព្រះ​ដែល​ទ្រង់​បង្កើត​ត្រចៀក តើ​ទ្រង់​មិន​ឮ​ទេ​ឬព្រះ​ដែល​សូន​ធ្វើ​ភ្នែក តើ​ទ្រង់​មិន​ឃើញ​ទេ​ឬ

10. ព្រះ​ដែល​វាយ​ប្រដៅ​ដល់​អស់​ទាំង​សាសន៍តើ​ទ្រង់​មិន​ផ្ចាល​ឯង​ទេ​ឬ​អីគឺ​ព្រះ​នោះ​ឯង ដែល​បង្រៀន​ឲ្យ​មនុស្ស​មាន​ចំណេះ

11. ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​អស់​ទាំង​គំនិត​របស់​មនុស្ស​ថាសុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ

12. ឱ​ព្រះ‌យេហូវ៉ា​អើយ មាន​ពរ​ហើយ មនុស្ស​ណា​ដែលទ្រង់​វាយ‌ផ្ចាលហើយ​បង្ហាត់​បង្រៀន​តាម​ក្រឹត្យ‌វិន័យ​ទ្រង់​ផង

13. គឺ​ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស ឲ្យ​អ្នក​នោះ​មាន​សេចក្ដីសំរាក​នៅ​ថ្ងៃ​អាក្រក់ទំរាំ​តែ​គេ​ជីក​រណ្តៅ​សំរាប់​មនុស្ស​ប្រព្រឹត្ត​ទំនាស់

14. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​ចោល​រាស្ត្រ​ទ្រង់​ឡើយក៏​មិន​លះ‌បង់​មរដក​ទ្រង់​ដែរ

ទំនុក‌ដំកើង 94